តើអ្វីគឹជាពពកបច្ចេកវិទ្យា? ហេតុអ្វីប្រព័ន្ធយើងមានឈ្មោះថាហាងពពក?

Posted on Posted in Uncategorized

ពពកបច្ចេកវិទ្យា(Clould Computing)គឺជាបចេកវិទ្យាទំនើបនិងឈានមុខគេនៅក្នុងសតវត្សទី២១។ស្ទើរតែទាំងអស់ក្រុមហ៊ុនធំៗនៅលើពិភពលោកនេះកំពុងប្រើពពកបច្ចេកវិទ្យា។ពពកបច្ចេកវិទ្យាផ្លាស់ប្ដូរពិភពអ៊ីនធឺណិតពីករណីដែលម្នាក់ត្រូវការកុំព្យូទ័រធំមួយដើម្បីចូលអ៊ីនធឺណិតក្លាយជាករណីដែលអ្នកទាំងអស់គ្នាអាចចែករំលែកអ្វីគ្រប់យ៉ាងដោយទូរស័ព្ទដៃរបស់គេនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

 

ក្រុមហ៊ុនយើងដាក់ឈ្មោះថាហាងពពកដើម្បីបង្ហាញបំណងប្រាថ្នារបស់យើងក្នុងការនាំយកបច្ចេកវិទ្យាទំនើបជាងគេទៅកាន់ប្រជាជនកម្ពុជា។ក្រុមហ៊ុនយើងចង់ផ្ដល់ជូនលោកអ្នក កម្មវិធីល្អក្នុងតំលែសមរម្យដូចជាប្រជាជននៅប្រទេសជឿនលឿនទូទាំងពិភពលោក។

 

ចាប់ផ្ដើមនឹងប្រព័ន្ធគ្រប់គ្រងអាជិវកម្មហាងពពក យើងចង់ជួយម្ចាស់ហាងតូចនិងធម្យម គ្រប់គ្រងហាងរបស់គេយ៉ាងមានប្រសិទ្ធភាពដូចជាម្ចាស់ហាងនានានៅលើពិភពលោកនេះ។

 

ក្រុមហ៊ុនហាងពពកផ្ដល់សេវាកម្មដោយសុចរិត ការទទួលខុសត្រូវ និង​សេវ៉ាកម្មល្អ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *