របៀបប្ដូរលេខសំងាត់ (Change password)

Posted on Posted in របៀបប្រើប្រព័ន្ធហាងពពក

១. របៀប ប្ដូរលេខសំងាត់នៅលើវេបសាយ (Website) ហាងពពក – មាន ២ វិធីសាស្ត្រ

+ វិធីសាស្ត្រទី១៖ ប្ដូរលេខសំងាត់តាមរយៈ ប្រូហ្វាល់ (Profile)

  • ដំបូងចូលទៅកាន់ ប្រូហ្វាល់ ឫ Profile

  • បន្ទាប់មកចុចលើប៉ូតុង ប្ដូរលេខសំងាត់ ឫ Change Password

  • ដើម្បីប្ដូរលេខសំងាត់ថ្មីបានអ្នកត្រូវតែបញ្ចូល លេខសំងាត់ចាស់លេខសំងាត់ថ្មី និង បញ្ជាក់លេខសំងាត់ថ្មី  

ចំណាំ៖ វិធីសាស្រ្តទី១ អ្នកត្រូវមានសិទ្ធគ្រប់គ្រាន់ដើម្បីអាចកែប្រែ លេខសំងាត់​ ​ខ្លួនឯងបាន ឫមានសិទ្ធស្មើរទៅនឹង Admin។ សិទ្ធគឺផ្ដល់អោយតាមរយៈគណនី Admin

 

+ វិធីសាស្ត្រទី២៖ ប្ដូរលេខសំងាត់តាមរយៈ អ្នកប្រើ (User)

  • ដំបូងចូលទៅកាន់ អ្នកប្រើ ឫ User

  • បន្ទាប់មកជ្រើសរើសបុគ្គលិក ឫគណនីអ្នកប្រើមួយណាដែលអ្នកចង់ផ្លាស់ប្ដូរលេខសំងាត់ រួចចុចប៉ូតុង Edit

  • ជាចុងក្រោយលោកអ្នកគ្រាន់តែបញ្ចូលលេខសំងាត់ថ្មីទៅក្នុងប្រអប់ លេខសំងាត់ រួចហើយចុចប៉ូតុង រក្សាទុក

ចំណាំ៖ វិធីសាស្រ្តទី២ គឺទាមទារអោយគណនីរបស់លោកអ្នកមានសិទ្ធគ្រប់គ្រាន់ ឫមានសិទ្ធស្មើរទៅនឹង admin

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *