របៀបលក់នៅក្នុងទំព័រលក់សម្រាប់បុគ្គលិក – ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ហាងពពក (Hangpopok)

Posted on Posted in របៀបប្រើប្រព័ន្ធហាងពពក

នេះគឺទំព័រលក់នៅក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ហាងពពក (Hangpopok)

អ្នកអាចចូលទៅកាន់ទំព័រលក់ភ្លាមដោយឈ្មោះនិងពាក្យសំងាត់ ឬ ដោយចុចផ្ទាំងលក់នៅក្នុងទំព័រគ្រប់គ្រងដូចរូបនៅខាងក្រោម

ផ្ទាំងលក់នៅក្នុងទំព័រគ្រប់គ្រងអាជីវកម្មហាងពពក (Hangpopok)

នៅក្នុងទំព័រលក់នេះ អ្នកអាចចាប់ផ្ដើមពីការបញ្ចូលឈ្មោះផលិតផលនៅប្រអប់ទទេនៅខាងលើឆ្វេងដៃអេត្រង់(ចំណាំ៖ អ្នកមិនត្រូវការបញ្ចូលឈ្មោះផលិតផលទាំងអស់ គ្រាន់តែបញ្ចូលមួយពីរអក្សរនៅក្នុងឈ្មោះនោះ)។ អ្នកនឹងទទួលបានបញ្ចីផលិតផលមួយដែលឈ្មោះមានអក្សរនោះដូចនៅក្នុងរូបខាងក្រោម។

បញ្ចីផលិតផលធ្លាក់ចេញ

ក្រោយមកពីកាជ្រើសរើសផលិតផលមួយដែលអតិថិជនទិញ អ្នកអាចកែចំនួនទំនិញនៅក្នុងប្រអប់ចំនួន កម្មវិធីនឹងគុណចេញតម្លៃដោយស្វ័យប្រវត្តិសម្រាប់អ្នក។ អ្នកអាចឃើញសញាពីរដើម្បីបន្ថែមនិងបន្ថយបរិមាននៅសងខាងប្រអប់ចំនួន អ្នកអាចប្រើសញាពីរនេះឬវាយផ្ទាល់ទៅក្នុងប្រអប់។

ប្រអប់ចំនួនដើម្បីអ្នកបំពេញបរិមានទំនិញ

ប្រសិនបើអ្នកចង់បង្កើតអតិថិាជនថ្មី អ្នកអាចចុចសញាបូក “+” ដូចខាងក្រោម

កន្លែងសម្រាប់អ្នកបង្កើតអតិថិជនថ្មីឬស្វែងរកអតិថិជនចាស់

បន្ទាប់មកពីការចុចលើសញាបូក “+” សំណុំបែបបទមួយនឹងលេចឡើងដើម្បីអ្នកបំពេញព័ត៌មានអតិថិជន។ អ្នកអាចជ្រើសរើសប្រភេទអតិថិជនដែលជា “អតិថិជនលក់រាយ” ឬ “អតិថិជនលក់ដុំ”។ វាគាំទ្រអ្នកក្នុងករណីអ្នកមានសៀវភៅតម្លៃខុសៗគ្នាសម្រាប់ប្រភេទអតិថិជនខុសៗគ្នា។ឧទាហរណ៍អ្នកអាចមានសៀវភៅតម្លៃលក់រាយសម្រាប់អតិថិជនលក់រាយឬសៀវភៅតម្លៃលក់ដុំសម្រាប់អតិថិជនលក់ដុំ។ ខ្ញុំនឹងបង្ហាញអ្នកដោយលំអិតលើរបៀបបង្កើតសៀវភៅតម្លៃនៅក្នុងអត្ថបទក្រោយ។ នេះគីសំណុំបែបបទដើម្បីអ្នកបំពេញព័ត៌មានអតិថិជន។

សំណុំបែបបទដើម្បីអ្នកបំពេញព័ត៌មានអតិថិជនថ្មី

នៅក្នុងប្រអប់ពណ៌ក្រហមខាងក្រោមគឺជាកន្លែងដែលអ្នកអាចជ្រើសប្រភេទអតិថិជន។ អ្នកមិនចាំបាច់បំពេញព័ត៌មានទាំងអស់នៅក្នុងសំណុំបែបបទនេះទេ អ្នកអាចបំពេញតែឈ្មោះ លេខទូរស័ព្ទនិងក្រុមអតិថិជនណា។

កន្លែងដែលអ្នកអាចជ្រើសប្រភេទអតិថិជន

បន្ទប់មកពីនេះ ចុច “ទុកការប្ដូរ”សំណុំបែបបទនឹងបាត់ អ្នកនឹងត្រឡប់ទៅកាន់ទំព័រលក់វិញ។ នៅខាងស្ដាំដៃ បំពេញឈ្មោះអតិថិជនចូល ប្រអប់អតិថិជន ឈ្មោះនោះនឹងលេចឡើងដើម្បីអ្នកជ្រើសរើស ដូចជាឈ្មោះ VIVIEនៅខាងក្រោម

ឈ្មោះអតិថិជនថ្មីធ្លាក់ចេញ

បើអ្នកចង់ផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជននេះ អ្នកអាចជ្រើសរើសផ្នែកបញ្ចុះតម្លៃ។ នៅក្នុងផ្នែកបញ្ចុះតម្លៃអ្នកអាចជ្រើសរើសការបញ្ចុះតម្លៃគិតដោយភាគរយ ឬ បញ្ចុះតម្លៃគិតដោយចំនួនទឹកប្រាក់ ប្រព័ន្ធនឹងគណនាដោយស្វ័យប្រវត្តិសម្រាប់អ្នក។

បញ្ចុះតម្លៃគិតដោយភាគរយឬចំនួនទឹកប្រាក់

បើផលិតផលរបស់អ្នកត្រូវគិតបន្ថែមពន្ធVATលើតម្លៃលក់ អ្នកអាចចុចលើផ្នែក “គិតបន្ថែម” ហើយបន្ទាប់មកគូសលើប្រអប់តូចនៅក្បែរពាក្យ VAT(10%) រួចចុចនៅក្រៅប្រអប់ដើម្បីត្រឡប់មកទំព័រលក់វិញ។

បន្ទាប់ពីអ្នកទទួលបានប្រាក់ពីអតិថិជន បើអ្នកមិនចង់កំណត់ចំនួនក្រដាសប្រាក់ទទួល អ្នកគ្រាន់តែវាយចំនួនលុយដោយផ្ទាល់ទៅផ្នែក “ប្រាក់ទទួល”។ បើអ្នកចង់កំណត់ចំនួនក្រដាសប្រាក់ទទួល អ្នកត្រូវការចុចផ្ទាំងក្រដាសប្រាក់អ្នកទទួល។ ឧទាហរណ៍ បើភ្ញៀវត្រូវការបង់ប្រាក់ ៣០៦,០០០រៀល គេឱ្យអ្នក៣ក្រដាស១០០,០០០រៀលនិងមួយក្រដាស១០,០០០រៀល អ្នកត្រូវចុចផ្នែក KHR ហើយចុចផ្ទៃង ១០០,០០០រៀល៣ដង រួចចុចផ្ទាំង១០,០០០ម្ដងទៀត បើគេឱ្យលុយដូល្លារក្រដាស $១០០ អ្នកត្រូវចុចផ្ទាំង USD រួចហើយចុចផ្ទាំង$១០០ម្ដង។ បន្ទាប់ពី អ្នកបានធ្វើហើយ សូមចុច Enter កម្មវិធីនឹងគណនាចំនួនប្រាក់ដែលអ្នកត្រូវអាប់អតិថិដោយស្វ័យប្រវត្តិ។

នៅពេលអ្នកបញ្ចប់ ចុចប៊ូតុង “គិតលុយ”  បង្អួចបោះពុម្ពមួយនឹងបង្ហាញចេញ អ្នកអាចប្តូរម៉ាស៊ីនបោះពុម្ពនៅក្នុងប្រអប់ពណ៌ក្រហម។ ប្រសិនបើអ្នកចង់បោះពុម្ពបង្កាន់ដៃនេះចុច “បោះពុម្ព” ប្រសិនបើអ្នកមិនចង់គ្រាន់តែចុច “លុបចោល” ។

នោះជាអ្វីគ្រប់គ្នាសម្រាប់ទំព័រលក់ អ្នកគ្រាន់តែចំណាយពេល៥នាទីប៉ុណ្ណោះដើម្បីស្វេងយល់ប្រព័ន្ធហាងពពក (Hangpopok)។ យើងនឹងណែនាំអ្នករបៀបប្រើទំព័រគ្រប់គ្រងនៅក្នុងអត្ថបទក្រោយ។

សូមទាក់ទងក្រុមហ៊ុនយើងខ្ញុំតាមលេខទូរស័ព្ទ ០៨៨ ៨៨ ៩៩ ៧២៩ ឬ ០៨៧ ៨៦ ៩០ ៩០ ដើម្បីទទួលបានការប្រើឥតគិតថ្លៃនៅក្នុងភេលរយះ១៥ថ្ងៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *